Data Type in PHP programming Khmer- សិក្សាអំពី ប្រភេទទិន្នន័យ នៅ​ PHP Programming

 


                                                                PHP DataType

I. String

    String គឺ​​ជា​អក្សរ​​ដែល​​បាន​សរសេរ​ជាប់​ៗ​គ្នា​ហើយ​ននឹង​រាប់​យក​ទាំង​ការ​ដក​ឃ្លា​។​ហើយ​ String អាច​សរសេរ​​នៅ​ក្នុង​

Single quote ក៏​បាន​និង​ Double quote ក៏​បាន​។


II. Integer

    Integer គឺ​ជា​ប្រភេទ​ទិន្ន​ន័យ​​ដែល​​ជា​លេខ​ក្នុង​ប្រព័ន្ធ​គោល​ដប់​គឺ​ចាប់​ពី​ -2,147,483,648 ទៅ​2,147,483,648 ។​​

ច្បាប់​ក្នុង​ការ​បង្កើត​ប្រភេទ​ទិន្ន​ន័យ​ជា​​Integer     

Integer យ៉ាង​ហោច​ណាស់​ត្រូវ​តែ​មាន​មួយ​ខ្ទង់​
Integer មិន​ត្រូវ​មាន​ចំនុច​គោល​ដប់​ទេ​
Integer អាច​ជា​ចំនួន​​អវិជ្ជមាន​ឬ​អវិជ្ជមាន​
Integers អាច​បញ្ជាក់​លេខ​បាន​៣​​របៀប​គឺ​៖​ decimal (10-based ), hexadecimal (16-based -prefixed with 
0x ), or octal (8-based -prefixed with 0)
នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ​យើង​សង្កេត​ឃើញ​ថា​$x គឺ​ជា​ចំនួន Integer ។​នៅ​​ក្នុង​php var_dump() គឺ​ជា​
Function ដែល​បង្ហាញ​ប្រភេទ​ទិន្ន​ន័យ​និង​បង្ហាញ​តម្លៃ​​។
III. Float
    Float គឺ​ជា​តម្លៃ​លេខ​ដែល​មាន​ក្បៀស​​(សញ្ញា​ចុច​​.​​) នៅ​ក្នុង​ឧទាហរណ៍​ខាង​ក្រោម​$x គឺ​ជា​float 

ហើយ​ប្រើ​var_dump() ដើម្បី​បង្ហាញ​ប្រភេទ​ទិន្ន​ន័យ​និង​តម្លៃ​នៃ​ variable $x


IV. Boolean

Boolean គឺ​តំណាង​ឲ្យ​តម្លៃ​ពីរ​គឺ​True & False។​​ហើយ​វា​គឺ​ត្រូវ​បាន​​គេ​ប្រើ​ក្នុង​លក្ខខ័ណ្ឌ​សាក​ល្បង​។ អ្នក​នឹង​ត្រូវ​ស្វែង​យល់​

បន្ថែម​នៅ​មេរៀន​ប​ន្ទាប់​។


V. Array

Array វា​រក្សា​តម្លៃ​​ច្រើន​ក្នុង​អញ្ញាតិ​តែ​មួយ​​។​នៅ​ក្នុង​ឧទាហរណ៍​ខាង​ក្រោម​នេះ​$cars គឺ​ជា​Array។​ប្រើ​

var_dump() function ដើម្បី​បង្ហាញ​Datatype & value

VI. Object

    Object គឺ​ជា​ប្រភេទ​ទិន្ន​ន័យ​ដែល​ផ្ទុក​ទិន្ន​ន័យ​ និង​ព័ត៌មាន​អំពីវិធី​ដំណើរ​ទិន្ន​ន័យ​នោះ​។​ នៅ​

ក្នុង​ php Object ត្រូវ​បាន​ប្រកាស់​យ៉ាង​ជាក់​លាក់​។ ដំ​បូង​ត្រូវ​ប្រកាស​ class របស់​​​ Object ។​​ class 

គឺ​ជា​ Structure ដែល​អាច​ផ្ទុក​នូវ​ properties​​ (Data member) និង​ methods (function) ។​ properties 

សំដៅ​លើ​ variable  ហើយ​ methods សំដៅ​លើ​ function ។​

VII. Null Value


Null គឺ​ជា​ប្រភេទ​ទិន្ន​ន័យ​​ពិសេស​មួយ​ដែល​អាច​មាន​តម្លៃ​មួយ​គឺ​ NULL ។​អញ្ញាតិ​ដែល​មាន​​​​ប្រភេទ​ទិន្ន​ន័យ​ជា​Null គឺ​

ជា​Variable មួយ​ដែល​​​មិន​មាន​តម្លៃ​ផ្ដល់​ឲ្យ​វា​។​បើ​សិន​​ជា​គេ​បង្កើត​អញ្ញាតិ​មួយ​ដោយ​មិន​ផ្ដល់​​តម្លៃ​ឲ្យ​វា​នោះ​​វា​នឹង​ផ្ដល់​

តម្លៃ​​ Null ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ឲ្យ​អញ្ញាតិ​នោះ​។




Comments