- Get link
- X
- Other Apps
- Get link
- X
- Other Apps
អំពីអញ្ញាតិ(variable)
អញ្ញាតិគឺជាអ្វី នៅក្នុង PHP?
អញ្ញាតិត្រូវបានប្រើដើម្បីរក្សាទុកទិន្នន័យដូចជាខ្សែអត្ថបទ លេខ ឬតួអក្សរ។ល។តម្លៃអញ្ញាតិអាចផ្លាស់ប្ដូរពី
កន្លែងមួយទៅកន្លែងមួយទៀតតាមcode (script) ។នេះគឺជារឿងសំខាន់មួយចំនួនដែលត្រូវដឹងអំពីអញ្ញាតិ៖
អញ្ញាតិមិនចាំបាច់បង្កើតមុនពេលប្រើប្រាស់ដូចកម្មវិធីដទៃទេមានន័យថាយើងបង្កើតវាពេលប្រើ។វាត្រូវ
បានបម្លែងដោយខ្លួនឯងទៅតាមទិន្នន័យដែលត្រូវរក្សាទុក។
បន្ទប់ពីបង្កើតអញ្ញាតិវាត្រូវបានយកមកប្រើម្ដងទៀតបាន
សញ្ញា( = ) ត្រូវបានគេប្រើដើម្បីផ្ទេរតម្លៃទៅឲ្យអញ្ញាតិ។
នៅក្នុងphp គេបង្កើតអញ្ញាតិដូចខាងក្រោម៖
លក្ខណៈរបស់Variable
យើងបានសិក្សារួចមកហើយអំពីរូបមន្តរបស់Variable ។ឥឡូវយើងនឹងសិក្សាអំពីលក្ខខ័ណ្ឌនៃការបង្កើតVariable ដូចខាងក្រោម៖
1. Variable អាចមានឈ្មោះខ្លីៗដូចជា x & y ឬអាចជាការពិពណ៌នាឈ្មោះ(age,carname,total_value,….)
2. ច្បាប់សម្រាប់បង្កើតPHP variable គឺ៖
Variable ចាប់ផ្ដើមជាមួយសញ្ញា$ ក្រោយមកឈ្មោះvariable ($var_name)
Variable ត្រូវចាប់ផ្ដើមដោយអក្សរឬសញ្ញា underscore មិនមែនជាលេខ
មិនអាចចាប់ផ្ដើមដោយលេខ
អាចប្រើប្រាស់ឬផ្ទុកតួអក្សរ(A-Z,a-z,0-9 & _)
Case-sensitive($age & $AGE ទាំងពីរនេះមានន័យមិនដូចគ្នាទេ)។
Comments
Post a Comment